* | កុំខ្ជិលនាំក្រណាស្ងួនភ្ងា | កុំធ្វើខ្ជីខ្ជានាំអសោច |
ប្រសិនខ្ជះខ្ជាយនាំហិនហោច | ដាច់ដោចខ្លោចផ្សាណាចរណៃ ។ | |
* | ប្រហែសប្រហោងតោងប្រយ័ត្ន | ប្រហែសបង់បាត់ផលកម្រៃ |
ប្រហែសច្រើនដងនាំក្សិណក្ស័យ | ហិនហោចចង្រៃមិនស្រាកស្រាន្ត ។ | |
* | វិជ្ជាជាទ្រព្យជាប់អាត្មា | ចោរចង់ប្រាថ្នាក៏មិនបាន |
វិជ្ជាជួយឱ្យរស់ក្សេមក្សាន្ត | ជីវិតចរថ្កានថ្កើងកិត្តិយស ។ | |
* | ប្រសិនមិនចេះត្រូវប្រឹងរៀន | ចង់ធ្វើអ្នកមានធំខ្ពង់ខ្ពស់ |
ព្យាយាមរៀនសូត្រសាងកេរ្តិ៍ឈ្មោះ | ឧស្សាហ៍សាបព្រោះសាងកុសល ។ | |
* | ទាន់ខ្លួននៅក្មេងក្រេបចំណេះ | កូនកុំប្រហែសនាំវិកល |
ប្រហែសបាត់បង់អំណោយផល | ខូចខាតខ្វាយខ្វល់នាំស្តាយក្រោយ ។ | |
ពុកម៉ែជាព្រៈនៃកូនចៅ លោកប្រៀនប្រដៅឲ្យកូនល្អ
នាំគ្នាប្រណិប័តន៍បានបវរ សាងផលស្មោះសរតរុងរឿង ។
នាំគ្នាប្រណិប័តន៍បានបវរ សាងផលស្មោះសរតរុងរឿង ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី | កម្រងកំណាព្យអប់រំ