លោកឪពុក-អ្នកម្តាយ

*ពេលកូននឹកដល់ការតស៊ូពុកជាគំរូផ្តល់ឱ្យកូន
គុណសាងជីវិតមិនឱ្យសូន្យឆ្ពោះទៅដូចក្បូនឱ្យសម្រេច ។
*បណ្តុះឆន្ទៈឱ្យស្រលាញ់ធ្វើឱ្យអស់អញរួចជាស្រេច
ព្យាយាមពុះពារការចាំបាច់ការងារសម្រេចជាប្រយោជន៍ ។
*ពុកប្រៀនប្រដៅអប់រំចិត្តឱ្យកូនខំខិតចាកអសោច
ត្រួតមើលស្នាដៃដែលដាច់ដោចបោះបង់ផុយខ្លោចតម្រង់ចិត្ត ។
*គ្មានអ្វីតបស្នងស្មើគុណពុកមានតែចាំទុកធម៌ពិសិដ្ឋ
ប្រណិប័តន៍បណ្តាំចាំប្រណីតពាក្យល្អសចិត្តស្និទ្ធស្នេហ៍កាយ  ។
*ពេលកូននឹកដល់ក្តីស្រលាញ់រឹតរែងភ្នកក្នាញ់នឹកដល់ម្តាយ
គុណធំអនេកវែងអន្លាយក្រៃធ្ងន់សែនឆ្ងាយលើសប្រឹថពី ។
*អ្នកចិញ្ចឹមកូនថ្នមរក្សាចំណីភោក្តាសាងជីវី
អប់រំណែនាំតាមនាទីរួមរស់មូលមីរដោយសីលធម៌ ។
*អ្នកសាងស្មារតីនិងសុចរិតកាយវាចាចិត្តថ្លៃបវរ
ឱ្យកូនរស់រានដោយស្មោះសរមូលមិត្តបន្តលើផែនដី ។
*គ្មានអ្វីតបស្នងស្មើគុណអ្នកមានតែជឿជាក់និងភក្តី
ម៉ែមានគុណធំជាងមេឃដីគុណអ្នកគ្មានអ្វីប្រដូចឡើយ ។
ពុកម៉ែជាព្រះនៃកូនចៅលោកប្រៀនប្រដៅឱ្យកូនល្អ
នាំគ្នាប្រណិប័តន៍បានបវរសាងផលស្មោះសរតរុងរឿង ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី | កម្រង​កំណាព្យ​អប់រំ
 

Blogroll

About