កូនអើយកុំក្រ

១-ក្រឫកពាល្អក្រកាយបវរក្រគាប់ទន់ភ្លន់
 ក្រឱនជិតស្និទ្ធក្រចិត្តដឹងគុណក្រស្រាលយល់ធ្ងន់
  កើតកាយឆ្គាំឆ្គង ។ 
២-ក្រពាក្យសម្តីក្រកិច្ចគិតខ្លីស្តីខុសទំនង
 ដៀលជេរផ្តាសាឡូឡារំពងឫកពាជួជង
  ឱ្យញាតិឈឺចាប់ ។ 
៣-ក្រចិត្តស្មោះសរក្តួលក្តៅបន្តឆាបឆេះអួអាប់
 លោភលន់បង្កយល់ល្អចំណាប់ល្ងិតល្ងង់កាន់កាប់
  ក្នុងនគរកាយ ។ 
៤-ក្រកិច្ចក្រកលក្រដឹងដិតដល់ក្រនាំអន្តរាយ
 ក្រវៃច្នៃទាស់ក្រវាស់វែងឆ្ងាយស្តាប់ឪពុកម្តាយ
  កូនអើយកុំក្រ ។ 
 ទំនាក់ទំនងឆ្គងសម្តីកាយពុំគប្បីចិត្តឫស្យា 
 ខ្វះខាតអង្គមួយនាំខូចការល្អរៀនរក្សាអង្គទាំងបី  ។ 
ធនាគារ អេស៊ីលីដា ភីអិលស៊ី | កម្រង​កំណាព្យ​អប់រំ
 

Blogroll

About