គ្រាន់តែសាកល្បងគិតប៉ុណ្ណោះ មិនហ៊ានថាច្បាស់ទេ ព្រោះមិនធ្លាប់រៀបការ

ក្នុងលោកនេះ គ្មាននរណាម្នាក់មានសមត្ថភាពធ្វើឲ្យផែនដីទាំងមូល រាបស្មើដូចផ្ទៃថាសបានឡើយ ដូចគ្នានេះដែរក៏គ្មាននរណាម្នាក់មានសមត្ថភាព ធ្វើឲ្យមនុស្សលោកយល់ដឹងស្មើគ្នាបានដែរ សូម្បីព្រះសម្មាសម្ពុទ្ធក៏ដោយ។
ក្នុងរឿងដដែល ទុកណាជាគេមិនអាចធ្វើផ្ទៃដីទាំងមូលឲ្យរាបស្មើបាន ប៉ុន្តែសប្បុរសទាំងឡាយអាចឈូសឆាយដីធ្វើជាផ្លូវឲ្យុមនុស្សដើរទៅដល់គោលដៅបាន (វៀរលែងតែមនុស្សមិនស្គាល់ផ្លូវ វង្វេងផ្លូវ ឬមិនដើរតាមផ្លូវនោះ) ដូចគ្នានេះដែរ ថ្វីត្បិថា ព្រះសម្មាសម្ពុទ្ធមិនអាច ធ្វើឲ្យមនុស្សយល់ដឹងស្មើគ្នាបាន ប៉ុន្តែផ្លូវដែលត្រូវដើរ ព្រះអង្គបានសម្តែងបើកបង្ហាញអស់ហើយ អត់មានលាក់លៀមអ្វីទេ រួចព្រះអង្គក៏បរិនិព្វានហើយដែរ ដើរឬមិនដើរ គឺជារឿងរបស់សត្វលោក។
 

Blogroll

About