ក្នុងរយៈពេលតែមួយយប់មួយថ្ងៃ នាងបដាចារា បានបាត់បង់ប្តី កូនទាំងពីរ ឪពុកម្តាយ បងប្អូន។ ទុក្ខនេះធំធេងពេក នាងទ្រាំមិនបានរហូតខូចស្មារតី នាងដើរដោយមិនដឹងខ្លួន ទីបំផុតបានទៅដល់វត្តជេតពន ទាំងអាក្រាតកាយ។
នាងត្រូវបានព្រះសម្មាសម្ពុទ្ធសម្តែងធម៌ប្រោសឲ្យរួចពីសេចក្តីទុក្ខ បន្ទាប់មក បានបួសជាភិក្ខុនី ទីបំផុតបានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន បានភាពជាព្រះអរហន្តី ជាពិសេស នាងបានក្លាយជាវាគ្មិនដ៏ល្អ ក្នុងការដោះស្រាយវិបត្តិឲ្យស្ត្រីទាំងឡាយទៀតផង។
អ្វីដែលខ្ញុំចង់ប្រាប់អំពីរឿងនេះ
ព្រះពុទ្ធមិនធ្លាប់ប្រើមន្តអាគមន៍ ឬយ័ន្តកថា សូត្រផ្លុុំឲ្យមនុស្សរួចចាកទុក្ខម្តងណាឡើយ មានតែប្រោសទេសនាពន្យល់ ឲ្យមនុស្សមានសតិ សម្បជញ្ញៈ មានការយល់ដឹងអំពីជីវិត ហ៊ានទទួលស្គាល់ការពិត និងចេះដោះស្រាយគ្រប់រឿងទាំងឡាយ។
សំនួរសម្រាប់អ្នក
ក្នុងនាមជាពុទ្ធសាសនិក តើអ្នកទៅវត្តដើម្បីអ្វី?