| ១- | ក្រឫកពាល្អ | ក្រកាយបវរ | ក្រគាប់ទន់ភ្លន់ |
| | ក្រឱនជិតស្និទ្ធ | ក្រចិត្តដឹងគុណ | ក្រស្រាលយល់ធ្ងន់ |
| | | កើតកាយឆ្គាំឆ្គង ។ | |
|
| ២- | ក្រពាក្យសម្តី | ក្រកិច្ចគិតខ្លី | ស្តីខុសទំនង |
| | ដៀលជេរផ្តាសា | ឡូឡារំពង | ឫកពាជួជង |
| | | ឱ្យញាតិឈឺចាប់ ។ | |
|
| ៣- | ក្រចិត្តស្មោះសរ | ក្តួលក្តៅបន្ត | ឆាបឆេះអួអាប់ |
| | លោភលន់បង្ក | យល់ល្អចំណាប់ | ល្ងិតល្ងង់កាន់កាប់ |
| | | ក្នុងនគរកាយ ។ | |
|
| ៤- | ក្រកិច្ចក្រកល | ក្រដឹងដិតដល់ | ក្រនាំអន្តរាយ |
| | ក្រវៃច្នៃទាស់ | ក្រវាស់វែងឆ្ងាយ | ស្តាប់ឪពុកម្តាយ |
| | | កូនអើយកុំក្រ ។ | |
|
| | ទំនាក់ទំនងឆ្គងសម្តី | កាយពុំគប្បីចិត្តឫស្យា | |
| | ខ្វះខាតអង្គមួយនាំខូចការ | ល្អរៀនរក្សាអង្គទាំងបី ។ | |
ធនាគារ អេស៊ីលីដា ភីអិលស៊ី | កម្រងកំណាព្យអប់រំ