ក- កំណើត ៖
ពេលព្រះនាងទ្រង់យាងដល់សួនឧទ្យានលុម្ពិនី នៅត្រង់ព្រំប្រទល់នៃនគរ
ទាំងពីរគឺ នគរកបិលពស្តុនិងនគរទេវទហៈ នៅថ្ងៃសុក្រ ១៥ កើត (ពេញ
បូរមី ) ខែ ពិសាខ ឆ្នាំ ច វេលាម៉ោង១២ ថ្ងៃត្រង់ ព្រះនាងទ្រង់ក៏ប្រសូត្រ
ព្រះរាជកុមារមួយអង្គនៅក្រោមដើមសាលព្រឹក្ស ដែលមានហ្វូងបក្សាបក្សី
និង មធុករ ទាំងពួងបញ្ចេញសូរសំលេងដ៏ពិរោះជក់ចិត្ត។
ពេលព្រះរាជកុមារប្រសូត្របាន៥ ថ្ងៃ ព្រាហ្មណ៍៧នាក់ទាយថាៈ" បើព្រះ
រាជកុមារនៅគ្រប់គ្រងនគរ នឹងសោយរាជ្យជាស្តេចចក្រពត្តិប្រកបដោយធម៌
បើព្រះរាជកុមារ ចេញសាងផ្នួស និងត្រាស់ជាព្រះអរហំសម្មាសម្ពុទ្ធក្នុងលោក
ឯព្រាហ្មណ៍កោណ្ឌិញ្ញៈទាយថា" ព្រះរាជកុមារនេះ មិននៅគ្រប់គ្រងនគរទេ"
ពិតជានឹងត្រាស់ដឹងជាព្រះពុទ្ធពិតប្រាកដ " ។ ព្រាហ្មណ៍ទាំងអស់បានសំ
រេចជ្រើសយកព្រះនាម " សិទ្ធត្ថ" មានន័យថា " អ្នកសំរេចរាល់បំនងទាំង
ឡាយ" ថ្វាយដល់ព្រះរាជកុមារ ។
ពេលព្រះរាជកុមារប្រសូត្របាន ៧ថ្ងៃ ព្រះនាងមហាម៉ាយ៉ាទ្រង់បាន
សោយទីវង្គត ដោយព្រះរោគាពាធ ។ បន្ទាប់ពីព្រះនាងមហាម៉ាយ៉ា ទ្រង់
បានសោយទីវង្គតទៅ ព្រះបាទ សុទ្ធោទន៍ទ្រង់បានតែងតាំង ស្រីស្នំម្នាក់
គឺព្រះនាង" មហាបជាបតិគោតមី" សំរេចកិច្ចជាមេនំបំបៅព្រះសិទ្ធត្ថរៀងដរា
បមក ៕ សូមរង់ចាំអានវគ្គបន្ត សូមអនុមោទនា សាធុសាធុសាធុ!